Thursday, January 6, 2011

ព្រះសិទ្ធត្ថយាងចេញសាងព្រះផ្នួស

រៀបរៀងដោយ ភិក្ខុ យឿង សុចិត្រា 

ចៅអធិការវត្ត ញូវ អ៊ីងឡិន្ដ


នាថ្ងៃព្រហស្សតិ៍១៥កើត ពេញបូណ៍មីខែអាសាធឆ្នាំថោះ នៅក្នុង 
រាជវាំងមានធ្វើពិធីជប់លៀងរាំរែកមួយយ៉ាងសប្បាយ។ យប់ជ្រៅ 
ណាស់ ទៅហើយព្រះនាងបដាបតីគោតមី ដែលមកលេងនឹងព្រះ 
នាងសោធរា ក៏មិនទាន់ត្រឡប់ទៅកាន់ប្រាសាទព្រះនាងដែរ។ ព្រះ 
នាងពិម្ពារអើតមើលតាមកែវប្រាសាទពួកភ្លេងរាំរែកនោះ ក៏មិនទាន់ 
ឈប់នៅឡើយ។

ពេលដែលព្រះនាង យសោធរាត្រឡប់កមពីជូនដំណើរព្រះនាង 
គោតមីទៅកាន់ប្រាសាទវិញ ព្រះនាងយាងសំដៅទៅកាន់ផ្ទះនាយ 
សារថី ឆន្នតែមួយព្រះអង្គឯង។ ព្រះនាងបានដាស់ឆន្ទអាមាត្យឲ្យ
ក្រោកឡើង រួចទ្រង់ខ្សឹបប្រាប់ថាៈនែឆន្ទ! ជាប្រាកដណាស់ដែល 
ព្រះស្វាមីត្រូវការរូបអ្នក សូមអ្នកដាក់បង្អៀរនិងកែបថ្វាយព្រះអង្គ 
ឲ្យបានស្រួលបួលផង។

ម្នាលឆន្ទ! អ្នកមិនចាំបាច់សួរដេញដោលធ្វើអី ធ្វើតាមបង្គាប់ខ្ញុំទៅ 
បានហើយ។នាយសារថីឆន្ទមិននិយាយអ្វីក្រៅពីងក់ក្បាលបង្ហាញ 
ការ យល់ព្រមប៉ុណ្ណោះ។ ព្រះនាងពិម្ពារ​​​​លាឆន្ទយាងចូលទៅកាន់ 
រាជ តំណាក់វិញដោយស្ងាត់ស្ងៀម។ ព្រះនាងរង់ចាំស្វាមីអស់រយៈ 
ពេល យ៉ាងយូរក៏ពុំឃើញព្រះអង្គត្រឡប់ចូលក្រឡាបន្ទំវិញ។ ព្រះ 
អង្គម្ចាស់ សិទ្ធត្ថគង់នៅខាងក្រៅ តែមួយព្រះអង្គឯងទត មើលពន្លឺ 
ព្រះចន័្ទ និងហ្វូងតារាទាំងឡាយ។ ព្រះអង្គបានដាក់ព្រះទ័យចាក 
ចេញអំពីព្រះរាជ វាំងទាំងពាក់កណ្តាលរាត្រីនេះជាដាច់ខាត។ ទី 
បំផុតព្រះអង្គយាងចូល ទៅក្នុងបន្ទប់រួចក៏ទ្រង់ផ្លាស់គ្រឿងអម្ភរ 
សំរាប់ធ្វើដំណើរ ដែលព្រះ នាងពិម្ភាបានរៀបចំទុកថ្វាយនៅលើកៅ 
អីនោះ។ព្រះអង្គយកព្រះ ហស្ថវែកវាំងននសន្សឹមៗ រួចសម្លឹងទៅ 
កាន់ពិម្ភាមហេសី និងរាហុល បុត្រាដែលកំពុងផ្ទំលងលក់។ ព្រះអង្គ 
ហាក់ចង់យាងចូលទៅផ្តែផ្តាំ នូវពាក្យខ្លះ មុននិងទ្រង់យាងចេញ 
ដំណើរតែទ្រង់នូវស្ទាក់ស្ទើរក្នុងព្រះចិន្តា។ រូចក៏ទ្រង់ព្រះតំរិះថា៖ 
អាត្មាអញបានពោលរៀបរាប់នូវអ្វីៗ ដែលមានសារៈសំខាន់ប្រាប់ 
ដល់ពិម្ភាមហេសីសំឡាញ់រួចអស់ហើយ ប្រសិនអាត្មាអញដាស់ 
មហេសីក្នុងពេលឥឡូវនេះ នឹងអាចធ្វើឲ្យការ ចេញដំណើររបស់ 
អាត្មាអញមានការឈឺចាប់រឹតតែខ្លាំងឡើង។

កាលទ្រង់ព្រះតំរិះរួចហើយ ព្រះអង្គក៏ទម្លាក់វាំងននចុះមកវិញ 
ហើយ យាងចេញថយទៅ។ ព្រះសិទ្ទត្តមិនអស់ចិត្តសោះ ក៏ទ្រង់ 
ចាប់វាំងនន ម្តងទៀតដើម្បីទតមើលមហេសី និងបុត្រាក្នុងនាទី 
ចុងក្រោយបំផុត។ ព្រះអង្គខំទតយ៉ាងខ្លាំង រហូតដល់រូបភាព នៃ 
មហេសីនិងបុត្រាដិតជាប់ ក្នុងព្រះអារម្មណ៍ទីបំផុត ព្រះអង្គទ្រង់ 
ទម្លាក់វាំងននចុះមកវិញសន្សឹមៗ រួចហើយក៏ចាកចេញបាត់ 
តែម្តងទៅ។   

ខណៈពេលដែលព្រះអង្គម្ចាស់សិទ្ទត្ត យាងកាត់តាមកន្លែងទទួលភ្ 
ញៀវ ទ្រង់បានទតឃើញនារីចម្រៀងរបាំ ដេកលក់ស្តូកស្តឹងលើ 
កំរាលមាន សក់សំពីងសំពោងហារមាត់ច្រវាបដូចត្រីងាប់ហើម។ 
ដៃដែលរាំដ៏ទន់ ល្វន់ល្វែតពីព្រលប់នោះ ឥឡូវនេះក៏ក្លាយជារឹង ឆ្កឹង 
ដូចជាអង្កត់អុស។ ជើងរបស់ពួកគេគងគាក់លើគ្នាទៅវិញទៅមក 
បីដូចជាមនុស្សស្លាប់ ក្នុងទីសមរភូមិ។ ព្រះសិទ្ធត្ថមានព្រះអារម្មណ៍ 
ដូចជាយាងកាត់ព្រៃខ្មោចដ៏ស្ងាត់។

ពេលស្តេចយាងដល់ក្រោលសេះ ទ្រង់ទតឃើញនាយសារថីនៅភ្ញាក់ 
នៅឡើយ។ ឆន្ទអាមាត្យបានដឹកសេះកណ្ឌកៈ ដែលបានពាក់បង្អៀរ 
កែបរួចជាស្រេចហើយថ្វាយដល់ព្រះអង្គ។ នាយឆន្ទអាមាត្យត្រូវបាន 
ព្រះសិទ្ធត្ថអនុញ្ញាតិឲ្យធើ្វដំណើរទៅជាមួយដែរ។ ព្រះសិទ្ធត្ថនិង 
នាយ សារថីបណើ្តរសេះកណ្ឌកៈចេញដំណើរយឺតៗ និងយ៉ាងស្ងៀម 
ស្ងាត់ បំផុតសំដៅទៅកាន់ក្លោងទ្វារវាំងខាងក្រៅបានយ៉ាងស្រួល។ 
ឆ្មាំទ្វារ ទាំងអស់បានដេកលក់ស្ងាត់ឈឹងដែលជាឪកាសល្អមួយ 
ធ្វើឲ្យព្រះ សិទ្ធត្ថ និងឆន្ទអាមាត្យអាចឆ្លងកាត់ក្លោងទ្វារវាំងបានយ៉ាង 
ស្រួល ព្រះសិទ្ធត្ថទ្រង់បានឡើងគង់លើសេះកណ្ឌកៈ ដោយដាក់ 
ឆន្ទអាមាត្យ អង្គុយពីខាងក្រោយ។ សេះលុនយ៉ាងពេញទំហឹងឆ្ពោះ 
ទៅទិសខាង ត្បូងក្រោមពនឺ្លព្រះច័ន្ទដ៏ភ្លឺថ្លានាថ្ងៃពេញបូណ៍មី។ 

កាលទ្រង់យាងបានបន្តិចក៏ មានមារាធិរាជមកបង្អាក់ដំណើរព្រះអង្គ 
ថា៖ នែសិទ្ធត្ថ!ចូល អ្នកកុំចេញទៅបូសអី អំណេះតែ៧ថ្ងៃទៀត 
សម្បតិ្តចក្រ នឹងកើតឡើង ដល់អ្នកហើយ។ ប៉ុន្តែព្រះអង្គទ្រង់កាត់ 
ព្រះទ័យ ដោយពោលតបនិងមារថា៖ អាត្មាអញមិនអាលោះ 
អាល័យ និងសម្បតិ្តមហាចក្រនោះឡើយ​​។

លុះព្រះអង្គបានឃ្លាតខន្ធសន្តានអស់ហើយ ទ្រង់បន្លឺនូវព្រះវាចារ 
ថា៖ រាហុល! រាហុល! ញាក់សេះអស្សតរបន្តព្រះដំណើរទៅមុខ 
ទៀតយ៉ាងលឿន។ ព្រះសិទ្ធត្ថគង់លើសេះកណ្ឌកៈដោយដាក់ឆន្ទ 
អាមាត្យពីខាងក្រោយ។

នេះគឺជាការធ្វើដំណើរមួយយ៉ាងវែង លេចវាលចូលព្រៃ លេចព្រៃ 
ចូល វាលរហូតដល់ថ្ងៃរះ ទើបព្រះអង្គម្ចាស់សិទ្ធត្ថ និងឆន្ទអាមាត្យ 
បានឆ្លងកាត់ព្រំដែននគរទាំងបីរគឺ៖ កបិលពស្ពុ១ សាវត្ថី១ និងវេសា 
លី១ អស់ចម្ងាយផ្លូង៣០យោជន៍និងឆ្លងកាត់ស្ទឹងអនោ មុនស្តេច 
យាងទៅ ដល់មាត់ព្រៃស្តុកមួយឈ្មោះ អនុបុយម្ពវ័ន ក្នុងដែនមល្ធៈ 
ក្នុងរដ្ឋពិហារ សព្វថ្ងៃនេះ​។

ព្រះអង្គម្ចាស់សិទ្ធត្ថ ទ្រង់លោតចុះអំពីខ្នងសេះកណ្ឌកៈ ហើយទ្រង់ 
ថ្លែងអំណរគុណដល់សេះនោះថា៖ ”កណ្ឌកៈសំឡាញ់!ខ្ញុំអរគុណ 
ខ្លាំង ណាស់ ដែលអ្នកបានជូនដំណើរខ្ញុំមកដល់ទីនេះ”។ អាជា 
នេយ្យ កណ្ឌកៈក៏ងើបក្បាលអង្រួន ហើយសំលឹងទៅកាន់ព្រះអង្គ 
ដោយយក ចិត្ត ទុកដាក់និងពេញចិត្តបំផុត។ ព្រះអង្គម្ចាស់សិទ្ធត្ថ 
បានដកព្រះខ័ន ចេញពីស្រោមដែលចងភ្ជាប់ និងកែបសេះរួចទ្រង់ 
ចាប់ក្របួចព្រះមោ លី ដោយព្រះហស្ថឆ្វេង កាត់ព្រះកេសាឲ្យនៅ 
ខ្លីស្មើត្រឹមពីធ្នាប់។ ទ្រង់ក៏ហុចព្រះមោលីព្រមទាំងព្រះខ័ណនោះ 
ទៅឲ្យឆន្ទអាមាត្យ។ បន្ទាប់ មកព្រះអង្គដោះខ្សែព្រះសុរងហុចទៅឲ្យ 
មុន និងមានព្រះបន្ទូសថា៖ ”ឆន្ទអាមាត្យ! សូមបងប្រុសយករបស់ 
ទាំងអស់នេះទៅថ្វាយព្រះវរ បិតា និងមាតាខ្ញុំផង” និងទូលព្រះអង្គ 
ឲ្យទុកព្រះទ័យលើខ្ញុំចុះ ខ្ញុំមិនមែនជាអ្នករត់ចោលផ្ទះ ដើម្បីគេចវេះ 
នូវការទទួលខុសត្រូវការងារ របស់ខ្ញុំនោះទេ។

ក្នុងនាមនៃមនុស្សទាំងឡាយ និងសំរាប់សព្វសត្វលោក។ សូមបង 
ប្រុសជួយអង្វរលួងលោមដល់ព្រះវរបិតានិងវរមាតា និងអូនពិម្ពាយ 
សោធរាជំនួសខ្ញុំផងណា! ពេលលើកដែទទួលយកខ្សែព្រះសុរងចុង 
ក្រោយ នាយឆន្ទស្រក់ទឹកភ្នែកមាត់ៗហើយក៏បង្គំទូលវិញ យ៉ាង 
រអាក់ រអួលថា៖ ”បពិត្រព្រះអង្គម្ចាស់!រាល់ព្រះអង្គម្ចាស់ និងព្រួយ 
ហរទ័យ ខ្លាំងហើយចំពោះព្រះអង្គ”។ ទូលព្រះបង្គំមិនដឹង និងយក 
ពាក្យអ្វីទៅ ពណ៍នាទូលដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី 
យានី ព្រមទាំង ព្រះនាងពិម្ពាដែលជាមហេសីរបស់ព្រះអង្គបាន 
ឡើយ។ បពិត្រព្រះ អង្គម្ចាស់! តើព្រះអង្គផ្ទំនៅក្រោមដើមឈើដូច 
តាឥសីម្តេចនិងកើតបើ ក្នុងជីវិតរបស់ព្រះអង្គៗ ពុំដែលស្គាល់អ្វីក្រៅ 
អំពីព្រះសយនា និង ផាហ៊ុមទន់ល្មើយ និងកក់ក្តៅដូចោ្នះនោះ។ 
ព្រះអង្គសិទ្ធត្ថទ្រង់មាន ព្រះបន្ទូលដោយព្រះភក្រ័ញញឹមថា៖ កុំ 
បារម្មណ៍អីឆន្ទអាមាត្យ! មនុស្សដទៃគេរស់នៅកើត ខ្ញុំក៏រស់នៅ 
បានយ៉ាងនោះដែរ។ សូមទុកឲ្យ ខ្ញុំនៅទីនេះម្នាក់ឯងចុះមិនអីទេ!​

ព្រះសិទ្ធត្ថយកព្រះហស្ថអង្អែលក្បាល អាជានេយ្យកណ្ឌកៈទៀត 
ថា៖ ”កណ្ឌកៈសំឡាញ់! ឥឡូវអ្នកវិលទៅព្រះរាជវាំងជាមួយឆន្ទ 
អាមាត្យ វិញចុះ!” ការចេញដំណើរផុតពីរង្វង់ចក្ខុព្រះសិទ្ធត្ថមក 
សេះកណ្ឌកៈ ដែលមានចិត្តនឹកស្រណោះអាល័យម្ចាស់ខ្លាំងពេក 
ក៏បែកទ្រូងស្លាប់ទៅ។ ចំណែកឆន្ទអាមាត្យកាលបើសេះកណ្ឌកៈ 
បែកទ្រូងស្លាប់ហើយ ក៏ស្ពាយបង្វិចត្រឡប់ទៅនគរវិញ ដោយ 
សេចកី្តទោមនស្សយ៉ាងខ្លាំង ក្រៃលែងបំផុត។ មួយស្របកក្រោយ 
មកមានបុរសម្នាក់ដើរចេញពី ក្នុងព្រៃមកនៅពេលព្រះអង្គក្រឡេក 
ឃើញពីដំបូង ព្រះសុទ្ធត្ថស្មាន ក្នុងព្រះចិន្តាថា ជាព្រះសង្ឃពីព្រោះ 
បុរសនោះស្លៀកពាក់ដូចជាអ្នកបួស។ នៅពេលបុរសនោះ ដើរមក 
ជិតដល់ទើបព្រះអង្គទតឃើញ បុរសនោះកាន់ធ្នូ និងមានបំពង់ព្រួញ 
ពាក់ឆៀងនៅពីក្រោមខ្នងផង។ ព្រះសិទ្ធត្ថទ្រង់ត្រាស់សួរថា៖ ម្នាល 
សំឡាញ់តើអ្នកជាព្រានព្រៃមមែន ទេ? បុរសនោះក៏ឆ្លើយតបថា៖ 
បាទទានប្រុស ខ្ញុំបាទជាព្រានព្រៃ មែនហើយទានព្រះអង្គទ្រង់ 
សួរថា៖ បើអ្នកជាព្រានហេតុអី្វអ្នកស្លៀក ពាក់ដូចជាអ្នកបួស យ៉ាង 
នេះ។ ព្រានញញឹមហើយឆ្លើយតបថា៖ ដោយសារតែសំលៀក 
បំពាក់នេះហើយដែលមិនធ្វើឲ្យសត្វទាំងឡាយផ្អើល និងរូបខ្ញុំ ខ្ញុំ 
បាទក៏អាចបាញ់វាយ៉ាងស្រួលព្រះអង្គម្ចាស់សិទ្ធត្ថ ងក់ព្រះសិរ 
បង្ហាញការយល់ព្រម រួចទ្រង់មានព្រះបន្ទូលទៀតថាម្នាល ព្រាន 
តើអ្នកសុខចិត្តប្តូរអាវរបស់អ្នក ជាមួយនិងសំលៀកបំពាក់របស់ 
ខ្ញុំនេះបានដែរឬទេ?​

ព្រានព្រៃសួរបញ្ជាក់ថា៖ តើលោកបា្រកដជាចង់ដូរមែនឬ? បា្រកដ 
ណាស់ហើយអ្នកគ្រាន់តែលក់សំលៀកបំពាក់ទាំងអស់នេះក៏អ្នកអា
ចមានបា្រក់គ្រប់គ្រាន់ចាយវាយក្នុងការចញ្ចឹមជីវិតដែរ មិនចាំបាច់ 
ដើរ បាញ់សត្វទៀតទេ ដោយខ្ញុំមានបំណងចង់បួសជាលោក 
សង្ឃទើបខ្ញុំ ត្រូវការសំលៀកបំពាក់បែបព្រាននេះ។ បន្ទាប់ពីបាន 
ប្តូរសំលៀក បំពាក់ជាមួយព្រះអង្គម្ចាស់សិទ្ធត្ថរួចមក ព្រានព្រៃនោះ 
សប្បាយចិត្ត ហក់កញ្ឆេង រួចហើយក៏ប្រញាប់ដើររូតរះយ៉ាងលឿន 
ចេញបាត់ទៅ។

ឥឡូវនេះព្រះសិទ្ធត្ថ ទ្រង់មានអាការៈខាងក្រៅ ដូចជាបព្វជិតមួយ 
អង្គ ហើយព្រះអង្គយាងចូល ទៅក្នុងព្រៃនោះដើម្បីរកម្លប់ឈើ គង់ 
ក្នុងនាម ជាបព្វជិតឥតទីជម្រក ព្រះអង្គទ្រង់គង់ក្នុងរបៀបសមាធិ 
ដើម្បីក្រេប យកសេរីភាពនៃគំនិតធម្មជាតិ ដែលព្រះអង្គបានទទួល 
ជាលើក ដំបូងនៅពេល ដែលយាងមកដល់ក្នុងព្រៃនេះនៅពេល 
ដែលព្រះអង្គ បើកព្រះនេត្រឡើង ស្រាប់តែព្រះសិទ្ធត្ថទតឃើញព្រះ 
សង្ឃមួយអង្គ ឈរនឹងថ្កល់នៅចំពោះព្រះភក្រ័របស់ព្រះអង្គ។ ព្រះ 
សង្ឃអង្គនោះ មានព្រះភ័ក្រ និងព្រះកាយស្គមស្គាំងហាក់រស់នៅក្នុង 
ជីវភាព ដ៏ក្រៀមក្រោះ ដែលមានព្រះនាមថា “ភគវា” ព្រះសមណ 
សិទ្ធត្ថទ្រង់គារវកិច្ចថ្វាយ បង្គំ ហើយសួរថា៖ បពិត្រព្រះអង្គដ៏ចំរើន! 
ខ្ញុំព្រះករុណាធ្វើដំណើរទៅ កាន់ទិសខាងត្បូងនេះ ក្នុងគោលបំណង 
ស្វែងរកអាស្រមអាឡាតា បសកាលាមគោត្រ។ ព្រះសង្ឃអង្គនោះ 
បានទូលព្រះសមណសិទ្ធត្ថ ថា៖ រូបអាត្មាផ្ទាល់ក៏ត្រូវជាសិស្ស 
របស់អាឡារតាបសដែរ ព្រះសង្ឃ ភគវាមានការសប្បាយចិត្តយ៉ាង 
ខ្លាំង កាលដែលបានយល់ថាព្រះអង្គ សិទ្ធត្ថទ្រង់មានបំណង់ចងទៅ 
ជួបជាមួយអាឡារតាបស ដែលជាគ្រូ របស់ខ្លួនផងនោះ សមណ 
ទាំង​​ពីអង្គ ក៏ធើ្វដំណើរចូលទៅកាន់សំណាក់ អាឡារតាបសក្នុង 
ព្រះដំណើរតាមផ្លូវព្រះសមណសិទ្ធត្ថ បានសង្កេតមើលនូវរបៀបប្ 
រតិបតិ្ត នៃព្រះសង្ឃភគវានោះ។

៩ថ្ងៃកន្លងមកទើបសមណទាំងពីអង្គ និងមន្តដល់អាស្រមអាឡារតា 
បសឋិតនៅជិតអនុបិយម្ពវ័ន។ អាឡារតាបសគង់នៅក្នុងខ្ទមប្រក់ 
ស្បូវ ជាមួយនឹងសាវ័ករបស់ព្រះអង្គចំនួន៤០០រូបទៀត​ អាឡារ 
តាសបាន ទទួលព្រះសិទ្ធត្ថធ្វើជាសាវ័ករបស់ព្រះអង្គ នៅក្នុងថ្ងៃទៅ 
ដល់នោះតែ ម្តង។ អាឡារតាបសបានបង្រៀនព្រះសិទ្ធត្ថដោយយក 
ចិត្តទុកដាក់ បំផុត។ អាឡារតាបសសម្លឹងទៅកាន់ព្រះសមណ 
សិទ្ធត្ថដោយគោរព និងពន្យល់ថា៖ សិទ្ធត្ថ! ព្រះអង្គជិតបានសំរេច 
គោលដៅហើយ សូម ព្រះអង្គបន្តការភាវនាលើធម៌ទាំងឡាយ ដែល 
កើតចេញពីចិត្តរបស់ យើងថែមទៀត អ្វីៗទាំងអស់នៅក្នុងលោក 
កើតចេញពីចិត្តរបស់យើង និងចិត្តរបស់យើង ក៏ជាប្រភពនៃវត្ថុ ទាំង 
អស់នោះដែរក្នុងរយៈមិនដល់ ១ខែ ស្រួលបួលផង ព្រះសមណ 
សិទ្ធត្ថបានសំរេចអរូបឈានទី៣នេះ ដោយជោគជ័យនេះទៀត។

អាឡារតាបសពោលសរសើរព្រះសមណៈសិទ្ធត្ថថា៖ ”សមណៈ 
សិទ្ធត្ថ ព្រះអង្គជារង្វាន់ដ៏វិសេសវិសាលណាស់ ព្រះអង្គបានសំរេច 
នូវកំរិតវិជ្ជា ខ្ពស់បំផុតដែលអាត្មាបានបង្រៀន។ វិជ្ជាទាំងអស់ដែល 
អាត្មាបានសំរេច ព្រះអង្គក៏បានសំរេចដែរ។ ដូច្នេះយើងទាំងពីនាក់ 
គួរចាប់ដៃគ្នា បង្ហាត់បង្រៀនសិស្ស និងគ្រប់គ្រងគណៈនេះជាមួយ 
គ្នាបន្តទៅទៀត។

ព្រះសមណសិទ្ធត្ថឥតមានព្រះបំណងចង់ដឹកនាំសង្គម និងនយោ 
បាយជាតិទេ ក៏ប៉ុន្តែជាអ្នកស្វែងរកពន្លឺត្រាស់ដឹងដ៏ពិតបា្រកដ ព្រះ 
អង្គ ក៏ថ្វាយបង្គំលាអាឡារតាបស ដោយពោលពាក្យយ៉ាងនេះថា៖ ​
បពិត្រ ព្រះអង្គដ៏ចំរើន! ភាវៈនៃវិស័យដែលមិនទាន់ទងទៅ និង 
សម្ពារៈមិន មែនជាគោលបំណងចុងក្រោយ ដែលខ្ញុំព្រះអង្គត្រូវ 
ការស្វែងរកនោះ ទេ សូមព្រះតេជគុណទទួលអំពីខ្ញុំព្រះអង្គ នូវគារវ 
ភក្តីដ៏ជ្រាលជ្រៅ បំផុតចំពោះការជួយឧបត្ថម្ភ និងការទំនុកបំរុង 
របស់ព្រះអង្គ។ ប៉ុនែ្ត ឥឡូវនេះ ខ្ញុំព្រះអង្គសូមសេចកី្តអនុញ្ញាត លា 
ចាកអំពីគណៈនេះ ដើម្បី ទៅស្វែងរកអរិយសច្ចធម៌ នៅទីកន្លែង 
ដទៃផ្សេងទៀត ព្រះអង្គបានខំ បង្ហាត់បង្រៀនខ្ញុំព្រះអង្គយ៉ាងអស់ 
សមត្ថភាព ក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ ខ្ញុំព្រះអង្គសូម 
សំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងស្មោះត្រង់ជាទីបំផុត ដែល 
មិនអាចបំភ្លេចព្រះគុណនេះបាន ឡើយ​៕

 





No comments:

Post a Comment