Saturday, December 25, 2010

ព្រះពោធិសត្វចាប់បដិសនិ្ធ

រៀបរៀងដោយ ភិក្ខុ យឿង សុចិត្រា 
ចៅអធិការវត្ត ញូវ អ៊ីងឡិន្ដ


ប្រមាណជា៨០ឆ្នាំមុនពុទ្ធសករាជឬ៦២៣មុនគ្រឹស្តសករាជមានព្រះពុទ្ធ
មួយព្រះអង្ឝបានកើតឡើងក្នុងលោក។ កាលនៅគ្រហស្ថមានព្រះនាមថា សិទ្ធត្ថ​ គោតម​(សិទ្ធត្ថជានាមខ្លួន​ ​និងគោតមជានាមត្រកូល) ក្រោយ មកក៏បានក្លា្យជាព្រះមួយព្រះអង្ឝព្រះនាមថាព្រះពុទ្ធ​ ដែលមាន​​​​មនុស្ស យ៉ាងតិចក៏៨កោដិនាក់ក្នុងភិភពលោកគោរពបូជា និងចាត់ទុកព្រះអង្ឝជា មហាសាសា្តចារ្យដ៏កំពូល។ព្រះអង្ឝបានកើតក្នុងត្រកូលស្តេច ដែលមាន ព្រះវរបិតាព្រះនាមសុទោ្ធទនៈនិងព្រះមាតាព្រះនាមសិរិមហាមាយា(ឬ មហាមាយាទេវី)នៅក្នុងត្រកូលសក្យរាជត្រកូល នាទីក្រុងកបិលពស្ពុ សព្វថៃ្ងស្ថិតនៅក្នុងតំបន់មួយជាប់ប្រទេសនេប៉ាល់ ភូមិភាគខាងជើងនៃ ប្រទេសឥណ្ឌា។

នៅថ្ងៃព្រហស្បតិ៍១៥កើតពេញបូណ៍មីខែអាសាធឆ្នាំរកា(មុនព.ស៨០ ឆ្នាំ និង១០ខែ)ជាថៃ្ងដែល​​ព្រះអង្ឝមកចាប់បដិសនិ្ធក្នុងផៃ្ទព្រះមាតា។ រយៈ៧ ថៃ្ងមុនថៃ្ងពេញបូណ៍មីនេះមានមហាជនជាច្រើនក្នុងទីក្រុងកបល ភស្ពុនាំ គា្នលេងមហោស្រពយ៉ាងសប្បាយរីករាយ។​​ ព្រះនាងសិរិម ហាមា​​យា​​ ទ្រង់ព្រះកាយដោយគ្រឿងក្រអូបនិងលាប(សុគន្ធវិលេបនៈ)ហើយ ក្រសាល អស់កាលទាំង៧ថ្ងៃ។ នៅថ្ងៃពេញបូណ៍មីវេលាព្រឹកព្រះ នាងទេវី បានធ្វើបរិច្ចាគទានជាទ្រព្យអស់ចំនួនបួនសែនកហាបណៈ ដល់ប្រជា ពលរដ្ឋ។

លុះដល់ពេលរាត្រីព្រះនាងបានសមាទានឧបោសថសីលរួចហើយ 
ក៏ឡើងទៅផ្ទុំលើសិរិសយនា(គ្រែ)ក្នុងព្រះទែនបន្ទំ។ អស់រយៈពេល ២០ឆ្នាំកន្លងមកហើយ ដែលព្រះមហាក្សត្រនិងព្រះអគ្ឝមហេសី ពុំ ដែលមានរាជបុត្រ មួយព្រះអង្ឝសោះ។ ទើបតែទិវានេះព្រះនាងបាន សុបិន្តនិមិត្តឃើញថា មានចាតុម្មហារាជបួនអង្ឝមកលើកត្រកងព្រះនាង ទាំងសិរិសយនានាំទៅកាន់ព្រៃហេមពាន្ត រួចក៏តម្កល់ទុកលើផ្ទាំងមនោ សីលាដ៏ធំខាងក្រោមដើម រាំងធំមួយ។

ពេលនោះទេធីតាទាំងឡាយរបស់ចាតុម្មហារាជទាំងបួន ក៏បានអញ្ជើញ ព្រះនាងទេវីទៅស្រង់ទឹកនៅក្នុងស្រះអនោត្ត ដើម្បីជំរះព្រះកាយថ្វាយ ព្រះនាង និងបានលាបនូវគ្រឿងគុន្ធវិលេបនៈទៀតផង នៅជិតស្រះនោះ មានភ្នំមួយដែលមានសុវណ្ណវិមាន(បា្រសាទមាស)សង់នៅលើកំពូល ភ្នំ។ទេពធីតាទាំងឡាយបានយាងព្រះនាងទៅផ្ទុំនៅក្នុងបា្រសាទនោះ ដោយយកព្រះសិរ(ក្បាល)ទៅទិសខាងកើត។ មានសុវណ្ណគីរី(ភ្នំមាស)មួយទៀត នៅជិតទីនោះដែរ ដែលមានសេតហតី្ថ(ដំរី)ស្រស់ឆើតឆាយ មួយមានភ្លុក ៦ សប្បុរ ស ក្បុសដូចជាភ្នំព្រឹលមានប្រមោយកាន់ជាប់ នូវសេតបទុមជាតិ (ផ្កាឈូកក្រហម)ហោះចុះមកអំពីភ្នំមាសនោះដោយ មានក្រុមអ្នកភ្លេង និងអ្នកច្រៀងប្រគំបទថ្វាយព្រះពរហែហមយ៉ាង គគ្រឹកគគ្រេងតាមមក ជាមួយផង។

ពេលចុះមកជិតដល់ដំរីសនោះក៏ដើរសន្សឹមៗតម្រងទៅកាន់ព្រះនាងទេវីដែលកំពុងផ្ទំនៅក្នុងបា្រសាទមាសនោះ។​​ ដំរីសបានដើរប្រទក្សិនបីជុំ មុននឹងដាក់ផ្កាឈូកក្រហមនោះចូលទៅក្នុងព្រះគភ៍របស់ព្រះនាង។ ដំរី សក៏ហាក់ដូចជាដើរចូលទៅក្នុងឧទរប្រទេស(គភ៍)ខាងស្តាំរបស់ព្រះ នាងទេវីដែរ។ក្នុងគ្រានោះឯងព្រះនាងហាក់ដូចជាមានភាពសុខស្រួល ក្នុងព្រះចិន្តាកើតមានសេចកី្តរីករាយយ៉ាងខ្លាំង។

ព្រះនាងមិនចាប់អារម្មណ៍ថាមានការពិបាក ភិតភ័យ ឬក៏ឈឺចុកចាប់អ្វី សោះឡើយ។បន្ទាប់ពីនោះមកព្រះនាងទេវីក៏កើនឡើងដោយមានព្រះ ហប្ញទ័យសោមនស្សរីករាយនៅក្នុងបរមសុខ។ ពេលយាងចុះអំពីព្រះ ទែនបន្ទុំ មកព្រះនាងនៅតែព្ញសូរសំលេងតូរ្យតន្រ្តីនៃសុបិន្តមិនដាច់សូរ ក្នុងព្រះសោតា។ ដោយមិនចង់សម្ងំលាក់ទុករឿងនេះទុកដល់ថ្ងៃស្អែក ឡើយ ព្រះនាង បានយាងទៅបង្គំគាល់សូរព្រះបាទសុទោ្ធទន៍ជាព្រះ ស្វាមីនូវរឿងសុបិនិមិត្តដ៏ចមែ្លកអស្ចារ្យនោះភ្លាម។ព្រះរាជាទ្រង់កោត ស្ងប់ស្ងែងនូងរឿងសុបិនដ៏ចម្លែកនេះណាស់។    

លុះព្រឹកស្អែកឡើងព្រះរាជាទ្រង់ត្រាស់បញ្ជា ឲ្យរាជបុរសទៅអញ្ជើញ អស់ពួកព្រហ្មណ៍មកគន់គូរកាត់យល់សបិ្តនោះថា តើមានន័យយ៉ាង ណាដែរ ពួកព្រហ្មណ៍សោតទូលនូងទំនាយតាមប្រការដូចតទៅថា បពិត្រ ព្រះសម្មទិទេពរព្រះអង្គម្ចាស់ក្សត្រីយ៍ នឹងប្រសូត្របានបុត្រា មួយព្រះអង្គ ដែលនិង ក្លាយជាអ្នកដឹកនាំព្រះរាជាណាចក្រដ៏ឆ្នើម ហើយព្រះរាជកុមារនឹងមានវាសនាធ្វើអធិរាជដែលមានឥទ្ធានុភាពខ្លាំងពូកែ អាចដឹកនាំសត្វលោកគ្រប់ ទិសទាំងបួនយ៉ាងល្បីល្បាញ ឬក៏និង ក្លាយជាមហាសាសា្តចារ្យដ៏កំពូល ដែលនឹងអាចដឹកនាំសព្វសត្វទាំង ក្នុងឋានសួគ៍​​ និងទាំងឋានមនុស្ស ឲ្យ គោរពប្រតិបត្តិតាមព្រហ្ម ចរិយធម៌។​​

បពិត្រមហារាជនគររបស់យើងរងចាំ មនុស្ស​​​​ដែលមានបុណ្យបែបនេះ កើត ឡើងជាយូរណាស់មកហើយ សំរាប់នគររបស់ពួគយើងសុខ​​សាន្ត យូរអង្វែង។

ព្រះបាទសុទោ្ធទន៍ទ្រង់ញញឹមតបព្រាហ្មណ៍វិញ ដើម្បីបង្ហាញនូវការ យល់ព្រម។    បន្ទាប់អំពីបានប្រឹក្សារព្រះយោបល់នឹងព្រះអគ្គមហេសី រួច មកព្រះរាជា ក៏ទ្រង់បញ្ជាឲ្យគេរើយករបស់ទ្រព្យចេញចេញអំពីឃ្លាំង យក ទៅចែកជាទានដល់ប្រជាពលរដ្ឋដែលក្រខ្សត់អត់ឃ្លានទូទាំង ប្រទេស។​​​​​​  

ការធ្វើដូច្នេះបណ្តាលឲ្យប្រជាពលរដ្ឋនៅក្នុងនគរដឹងថាព្រះមហាក្សត្រ និងព្រះអគ្គមហេសី ​​និងប្រសូត្របានបុត្រមួយព្រះអង្គនៅក្នុងពេលអនា គត ដ៏ខ្លីខាងមុខ។ 

ព្រះនាងសិរិមហាមាយាជាស្រ្តីប្រកមដោយគុណធម៍ដ៏ធំធេង។​   ព្រះ នាងមានព្រះទ័យស្រឡាញ់រាប់អាន ដល់មនុស្សសត្វទាំងអស់ ដោយ មិនប្រកាន់ឡើយ។

No comments:

Post a Comment