Friday, December 31, 2010

ព្រះសិទ្ធត្ថនៅជាកុមារ

រៀបរៀងដោយ ភិក្ខុ យឿង សុចិត្រា 
ចៅអធិការវត្ត ញូវ អ៊ីងឡិន្ដ


តាំងអំពីថ្ងៃ ដែលព្រះបរមពោធិសត្វចាប់បដិសនិ្ធមកទល់នឹងថ្ងៃ ព្រះ អង្គប្រសូត្រគំរប់មួយទសមាសគត់(១០ខែ) មានទេវបុត្របួន ព្រះ អង្គ ដែលមានព្រះហត្ថកាន់ព្រះខណ័ឃ្លាំចាំរក្សា និងការពារ នូវ សេចកី្តអន្តរាយ មិនឲ្យកើតមានដល់ព្រះទារក និងព្រះវរមាតា ឡើយ។

តាមទំនៀមទំលាប់ជនជាតិឥណ្ឌានាសម័យនោះ ដល់ពេលសំរាល បុត្រម្តងៗ ស្រ្តីឥណ្ឌាតែងតែត្រឡប់ទៅសំរាលបុត្រនៅខាងផ្ទះមាតា នៃខ្លួន វិញ។ចំពោះព្រះនាងសិរិមហាមាយាក៏ដូច្ចោះដែរ ពេលព្រះ គភ៍ បរិបូណ៍ គំរប់១០ខែហើយ ព្រះនាងក៏មានប្រាថ្នាយាងទៅកាន់ វេទ ហនគរ ដែលជាជាតិភូមិរបស់ព្រះនាង ទើបទៅក្រាបថ្វាយបង្គំ ទូលព្រះភសា្ត ដើម្បីសុំរាជានុញ្ញាតិ។ ព្រះរាជាយល់សព្វហេតុការណ៍ ទើបទ្រង់អនុញ្ញាត និងទ្រង់ត្រាស់បញ្ជាឲ្យរាជអាមាត្យ រៀបចំក្បួន រទេះគោ និងរទេះសេះដើម្បីនិងដង្ហែព្រះ អគ្គមហេសី ទៅកាន់ នគរវេទហៈ។


លុះដល់ថ្ងៃសុក្រ១៥កើត ពេញបូណ៍មីខែពិសាខឆ្នាំច(មុនព.ស ៨០គត់) ព្រះនាងមហាមាយាទេវីចូលទៅថ្វាយបង្គំលាព្រះភស្តា ហើយក៏យាងព្រះដំណើរចេញទៅកាន់ស្រុកកំណើតជាមួយ អស់ពួក សេនាការពារភីលាង ដែលជាបរិពារ។ ក្នុងរាជដំណើរព្រះនាងបាន ឈប់សំរាកព្រះកាយនៅ ពាក់កណ្តាលផ្លូវក្នុងឧទ្យានមួយ ហៅថា រុម្មិនដេក្នុងខេត្តដារិយ៉ា នៃប្រទេសនេប៉ាល)។ ព្រៃលុម្ភីនីមានខ្យល់ ត្រជាក់បក់ស្រួលណាស់ រុក្ខជាតិ និងវល្លិជាតិសួតលាស់ខៀវ ស្រងាត់ គួរឲ្យគយគន់។ បុប្ផាជាតិរីកស្គុសស្គាយ និងចោល ក្លិនសុគន្ធពិដោរ ក្រអូបសាយ។ មានម្រឹគីម្រឹគារត់ចុះ ឡើង និង បក្សាបក្សីតូចធំប្រចឹក ប្រលែងគ្នាលេងយ៉ាងអឹងកងក្ញៀវក្ញា។

ភាពដែលសែនមនោរម្យនេះហើយ ដែលធ្វើឲ្យអ្នកដំណើរទាំងឡាយ ចូល ឈប់សំរាកយកកម្លាំងនៅទីលុម្ភនីនោះមុននិងបន្តដំណើរទៅ មុខទៀត។ ព្រះនាងសិរិមហាមាយា មានព្រះហរទ័យចង់ចូលទៅ ប្រពាតនៅក្នុងពៃ្រនោះ។

ពួករាជអាមាត្យក៏យាងព្រះនាងចូលទៅពេលយាងទៅដល់ ក្រោម ដើមរាំងភ្នំមួយនោះព្រះនាងទ្រង់ឈោងព្រះហស្ថខាងស្តាំ ចាប់កាច់ ផ្ការាំងភ្នំមួយទងក្សិននោះ ព្រះនាងក៏មានអារម្មណ៍ធីងធោង ទើប ស្រវាឈោងចាប់មែករាំងភ្នំនោះដើម្បីទប់អង្គប្រាណ។ ព្រះនាងនៅ ឈរ ប្រតោងមែករាំងភ្នំ រហូតដល់ព្រះពោធិសត្វទ្រង់ប្រសូត្រចាក ព្រះឧទរ ក្នុងវេលាជិតត្រង់។ ព្រះទារកមានព្រះរូបឆោមល្អបរិសុទ្ធ មានសុខភាព បរិបូណ៍និងគ្រប់លក្ខណៈក្នុងថ្ងៃសុក្រ ១៥កើតពេញ បូណ៍មីខែពិសាខ ឆ្នាំចត្រូវនិងថ្ងៃទី៨មេសា។ព្រះទារកត្រូវបាន ស្រីស្នំ ទាំងឡាយយកទៅស្រង់វារី ដើម្បីដុសលាងមន្ទិលគភ៍ និង រុំដណ្តប់ ដោយសំពត់សូត្រពណ៏លឿង ។

តាមប្រភពមួយចំនួននៃមហាជន ដែលបានឃើញការប្រសូត្រនេះ ផ្ទាល់ ភ្នែកបាននិយាយថា៖ ពេលព្រះនាងយាងដល់ក្រោមដើមរាំង ភ្នំ ក្នុងសួន លុម្ភីនីក៏មានព្រះទ័យចង់ឈោងចាប់មែករាំងភ្នំនោះ ប៉ុន្តែព្រះនាងឈោងចាប់មិនដល់ ក៏ស្រាប់តែមែកឈឺទោរទន់ចុះមក ដើម្បីឲ្យព្រះនាងចាប់។ រួចហើយព្រះនាងប្រឈួនព្រះឧទរ (ឈឺ ពោះ សំរាលបុត្រ) ព្រះពោធិសត្វ ទ្រង់ប្រសូត្រដោយស្រួល និង មានទឹកកៅ្ត ទឹកត្រជាក់ និងហូរចុះមកដោយ ខ្លួនឯងមកលាង មន្ទិលគភ៍ នែខ្លួនបា្រណរបស់ព្រះពោធិសត្វ រួចរាល់ហើយរំពេច នោះ ព្រះអង្គទ្រង់ ប្រថាប់ឈរបែរព្រះភ័ក្រ្តទៅទិសឧត្តរ រួចហើយ ព្រះអង្គទ្រង់យាងអស់ ៧ជំហាន និងក្នុងជំហាននីមួយៗមានផ្កា ឈូកលេចចេញអំពីដីមកទ្រព្រះបាទ។ បន្ទាប់មក ព្រះពោធិសត្វ ក៏បន្លឺ នូវព្រះអភិវាចាថា៖

ខ្លួនអញជាមនុស្សកំពូល នៃលោកជាបុគ្គលដ៏ ប្រសើរវិសេស លើសគេ ក្នុងលោក ជាចំបងជាងគេទាំងអស់ នៅក្នុងលោក ជាតិនេះគឺជាជាតិ ចុងក្រោយបំផុតរបស់អាត្មាអញ អំណេះ អំពីជាតិនេះតទៅអាត្មាអញ និងមិនកើតទៀតឡើយ។

ក្នុងពេលប្រសូត្រនេះ មានហេតុអស្ចារ្យផេ្សងៗក្នុងលោកនេះ ក៏បាន កើតឡើង។​ដោយសារបារមីនៃព្រះរាជកុមារ ប្រថពីក៏កក្រើករំពើក ខុសពីប្រក្រតី រុក្ខជាតិក៏មានផ្លែទំខ្ចី បុប្ផា​រីកស្រស់ស្គុះស្គាយបក្សា បក្សី ក៏ស្រែកច្រៀងយ៉ាងសប្បាយអឹងកង។ មនុស្សម្នាប្រុសស្រី និងពួក ក្សត្រទាំង នគរកើតមានសេចក្តីសោមនស្សរីករាយ ក៏ ព្រោះឃើញ ឆព្វណ្ហរង្សី(ពន្លឺ៦ពណ៍) នៃព្រះនាងមហាមាយាទេវី និងព្រះរាជកុមារ។ ពេលរាជបរិពារទាំង ឡាយដង្ហែព្រះនាងមហា មាយាទេវី និង បុត្រាមកដល់រាជវាំងវិញ ព្រះពោធិសត្វត្រូវបាន ស្រីស្នំនាំយកទៅដុស លាងជំរះមន្ទិលនិងទឹកក្តៅឧណ្ហម្តងទៀត មុននិងយកទៅថ្វាយឲ្យព្រះបវរបិតាទត។ កាលបានជ្រាប ដំណឹង នេះហើយព្រះបាទសុទោ្ធទន៍ យាងមកជាបន្ទាន់ដើម្បីជួបជាមួយ ព្រះអគ្គមហេសីនិងព្រះរាជបុត្រា។ ព្រះមហាក្សត្រទ្រង់ព្រះអំណរ យ៉ាង ខ្លាំងកាលបានទតឃើញព្រះអគ្គ មហេសីនិងព្រះរាជបុត្រ យល់សេចក្កី និងត្រួងជាជីតុន(គ្រូអាចារ្យ) នៃព្រះបាទសុទោ្ធទន៍ ផង បានសង្កេតឃើញមានពន្លឺរស្មីចាំងជុសឡើងពទ្ធ័ជុំវិញព្រះ រាជតំណាក់ នៃព្រះមហាក្សត្រ។

ឥសីនោះក៏បានយល់ថាហេតុការណ៍នោះ ជាប្រថ្នូលមួយពិសេស អស្ចារ្យ លោកក៏និមន្តចុះលើភ្នំដោយទប់ព្រះកាយ និងឈឺច្រត់ចូល មកកាន់ តំណាក់ព្រះរាជាដើម្បីសួរសុខទុក ពេលឥសីនិមន្តមកដល់ ព្រះរាជាទ្រង់ ធ្វើគារវៈស្វាគមន៍ រួចហើយ ក៏ទ្រង់ត្រាសបញ្ជាឲ្យពួក ស្រីស្នំនាំព្រះពោធិ សត្វមកថ្វាយឥសីដើម្បីទត។

ពេលឥសិពិនិត្យរូបលក្ខណៈរាជកុមារ ស្រាប់តែព្រះបាទទាំងគូរបស់ ព្រះ ពោធិសត្វកញ្ច្រោលពីដៃស្រីស្នំ ទៅប្រថាប់ពីលើក្បាលឥសី ដោយចៃដន្យ ឥសីក៏ស្រវាទម្លាក់ខ្លួនក្រាបថ្វាយបង្គំព្រះរាជកុមារអស់ ចំនួនបីដង។ កាលព្រះរាជាបានទតឃើញ នូវភាពដ៏អស្ចារ្យដូច្នោះ កើតឡើងព្រះអង្គក៏លុត ជង្គង់ថ្វាយបង្គំបុត្ររបស់ព្រះអង្គជាលើក ទីមួយ ដូចឥសីក្នុងពេល​នោះ ភ្លាមដែរ។​

បន្ទាប់ពីបានពិនិត្យព្រះលក្ខណៈ នៃព្រះពោធិសត្វគ្រប់មកឥសីក៏ព្យា ករណ៍ក្នុងខ្លួនថា៖ ព្រះរាជកុមារ និងបានត្រាស់ជាព្រះពុទ្ធឥតមាន សង្ស័យឡើយ។ កាលបានដឹងនូងហេតុយ៉ាងដូច្នេះហើយឥសូក៏តាំង សើចយ៉ាង ក្អាកក្អាយមួយសន្ទុះមកក៏បែរជាយំសោកយ៉ាងខ្លាំងទៅ វិញ។ ព្រះរាជាក៏ ស្រឡាំងកាំងទើបទ្រង់ត្រាស់សួរជាបន្ទាប់ថា៖ កាឡ ទេវិលតាបស!តើមានរឿងអ្វីកើតឡើងឫ? តើព្រះរាជាកុមារនោះឥត មានសំណាងទេឫអ្វី?


ឥសីលើកដៃជូតទឹកភ្នែកក្រវីក្បាលមុននិងបង្គំទូលថា៖បពិត្រមហា រាជ!ព្រះរាជកុមារនេះមិនមែនជាអ្នកនយោបាយទេ បើសិនជានៅ គ្រប់គ្រង គេហដ្ឋានក៏និង​បា​នជាស្តេច​ បើទ្រង់ចេញព្រះផ្នួសនិង បាន ជាព្រះសាស្តា ឯកក្នុងលោកព្រះអង្គ ជាមហាបុរស នៃពន្លឺ ត្រាស់ដឹង ដែលយកឋានសួគ៍ និងឋាន មនុស្សលោកធ្វើជាលំនៅ ឋានរបស់ព្រះអង្គ និងយកសត្វលោក ទាំងអស់ជាញាតិសន្តាន។

កាលដែលអាត្មាសើចនោះ ក៏ព្រោះតែអាត្មាមានអំណរ និងព្រះអយ្យ បុត្រ និងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងពេលខាងមុខនោះ។ ប៉ុនែ្ត ហេតុ ដែលអាត្មាយំវិញនោះព្រោះអាត្មាគិតអាណិតខ្លួនឯងថា ជា មនុស្សអភ័ព្វ ឥតព្រេងវាសនា និងនៅទាន់ព្រះពុទ្ធដូចគេ និងគ្មាន ភព្វ័សំណាងបានស្តាប់ នូងសំលេងព្រះអរិយសច្ចធម៍ ដែលព្រះអង្គ បានរកឃើញផង។ បពិត្រមហារាជ​! ព្រះអង្គនិងនគររបស់ព្រះអង្គ មានភព័្វសំណាងខ្ពស់ណាស់ ដែលមានព្រះពោធិសត្វ ដ៏មានបុណ្យ កើតឡើងក្នុងព្រះនគរ។

បន្ទាប់ពីព្យាករណ៍រួចមក តាឥសីទៅកាន់លំនៅនៃប្អូនស្រី​​​របស់ ខ្លួនហើយ បានបង្គាប់ឲ្យនាឡតជាក្មួយប្រុសថា៖ ចូលក្មួយឯងបួស ដើម្បីរងចាំព្រះ បាទសុទោទន៍ដែលនិងចេញបួសហើយ និងបាន ត្រាស់ដឹងជាព្រះពុទ្ធពុំខាន។ (នាឡតក៏បានលះបង់ផ្ទះសំបែងទ្រព្យ សម្បតិ្តចេញទៅបួសតាមបណ្តាំឪពុកមា)។​​

ចំណែកកាឡទេវិលតាបស​ ក្រោយមកក៏បានធ្វើ មរណកាលមុន ពេលព្រះពុទ្ធត្រាស់ដឹងមែន)។ ការទសទាយរបស់អសិត តាបស ធ្វើឲ្យព្រះរាជាមានព្រះហរទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ពីព្រោះព្រះអង្គ មិនចង់ឲ្យបុត្រាតែមួយ របស់ព្រះអង្គក្លាយជាអ្នកបួសដូចតាបស ឥសី រស់នៅព្រៃភ្នំក្រមថ្មនោះឡើយ។


បន្ទាប់ពីព្រះរាជបុត្រកុមារប្រសូត្របាន៧ថៃ្ងមកព្រះមហាក្សត្រ ទ្រង់បា្រព្ធនូវពិធីថ្វាយព្រះ នាមដល់ព្រះរាជឪរសទើបទ្រង់កោះប្រជុំ អស់ ពូកវង្សក្សត្រ ប្រមុខមន្រ្តីនិងព្រាហ្មណ៍ទាំងឡាយនៅក្នុងរាជ និវេសន៍។ ព្រះអង្គ និមន្តព្រាហ្មណ៍ទាំង១០៨រូបមកទទួលចង្ហាន់ ប៉ុន្តែ ព្រះរាជាទុកតែពា្រហ្មណ៍៨រូប ដែលជាអ្នកចេះចាំស្ទាត់នូវ កម្ពីរត្រៃវេទ ដើម្បីព្យាករណ៍និង ថ្វាយព្រះនាម។ មានព្រាហ្មណ៍ ៧រូបពី១ដល់ទី៧ បានលើកម្រាមដៃពីរ ទាយជាពីរចំណែក ដូច ជាឥសិតតាបសដែរថា ”បពិត្រព្រះសម្មតទេព!

បើព្រះរាជកុមារនៅជាឃរាវាសសោយរាជរហូតទៅ និងបានជាស្តេច ចក្រពតិ្ត ប្រកបដោយគុណធម៍ជាធម្មរាជជាឥសូរលើមហាទ្វីប ដែល មានមហាសមុទ្រទាំងបួនជាព្រំប្រទល់”។ ព្រះអង្គជាអ្នកគ្រប់គ្រង លើផែនដីនៃទ្វីប ទាំងបួនដោយមិនបាច់ប្រើអាជ្ញាឫគ្រឿងសាស្រ្តាវុធ អ្វីឡើយ។ ព្រះអង្គ និងយកព្រះធម៍ទៅអប់រំទូន្មានសត្វលោកទាំង ឡាយដោយស្មើៗគ្នា។​​ បើព្រះរាជកុមារ និងទៅសាងបព្វជ្ជាវិញព្រះ អង្គ និងបានត្រាស់ជាព្រះអរហំ ជាព្រះពុទ្ធជាព្រះសម្មាសម្ពុទ្ធក្នុង លោកទាំងមូល។

ចំពោះកោណ្ឌញ្ញព្រាហ្មណ៍(ទី៨) ដែលជាព្រាហ្មណ៍ម្នាក់នៅក្មេង ជាងគេ បានលើកចង្អុលដៃតែមួយទាយថា ”បពិត្រមហារាជ! ព្រះ រាជ កុមារនេះពុំមែនជាអ្នកនៅគ្រប់គ្រងគេហដ្ឋានទេ ព្រះអង្គពិត និងចេញ សាងព្រះផ្នួស ដោយឥតមានអី្វមកទប់ទល់បានឡើយ ហើយនិងបាន ត្រាស់ជាព្រះពុទ្ធ យ៉ាងពិតប្រាកដ។ កាល ព្រាហ្មណ៍ទាំងអស់បានទាយថ្វាយរួចហើយក៏ ស្រុះស្រួលមូលមតិគ្នា ថ្វាយព្រះនាម​ដល់ព្រះ រាជកុមារថា”សិទ្ធត្ថ”ដែលមាន​​ន័យថា ”អ្នក ធ្វើនូវប្រយោជន៍គ្រប់យ៉ាង ឲ្យសំរេច។

លុះក្រោយមក ព្រះអង្គក៏បានទទួលនូវគោត្តនាមមួយឈ្មោះថា ”គោត្តម” មកប្រើគូបជាមួយគ្នា​​ហៅថា”សិទ្ធត្ថគោតម”​។ មហាជនតែ និយមហៅ តាមគោត្រថា “គោតម”។ ព្រះរាជាទ្រង់ត្រាស់សួរទៅ ព្រាហ្មណ៍ទាំង៨ រូប”ម្នាលព្រាហ្មណ៍ទាំងឡាយ តើបុត្រារបស់យើង បានឃើញនូវអារម្មណ៍ ដូចម្តេច  បានជាចង់ចេញទៅបួសយ៉ាង ដូច្នោះ?”​​    

ព្រាហ្មណ៍ទាំងឡាយបានក្រាបទូលព្រះអង្គថា”បពិត្រមហារាជ!” នូវ ពេល នោះព្រះរាជកុមារនឹងទតឃើញនូវនិមិត្ត៤ប្រការគឺ៖
មនុស្សចាស់ជរា១
មនុស្សឈឺ១
មនុស្សស្លាប់១
និងភេទអ្នកបួស១
    ព្រះរាជា គ្មានព្រះរាជបំណងចង់ឲ្យព្រះរាជបុត្រាទៅសាងព្រះផ្នួស ឡើយ។ ព្រះអង្គចង់ឲ្យបុត្រានៅគ្រប់គ្រងរាជសម្បតិ្តជំនួសព្រះអង្គ ហើយនិង បានជាមហាក្សត្រពត្រាធិរាជ ទៅអនាគតតែម្យ៉ាង។ កាល ទ្រង់ព្រះ សណ្តាប់នូវពាក្យទូលរបស់ព្រាហ្មណ៍រួចហើយ ទ្រង់បញ្ជាទៅ ពួក សេនា កាមាត្យថា ”ចាប់តាំងអំពីថ្ងៃនេះតទៅអ្នកទាំងឡាយកុំគប្បី ឲ្យមនុស្សទាំង៤ប្រភេទខាងលើនេះចូលមកជិតបុត្រាយើងឲ្យសោះ!” ព្រះអង្គដាក់ កម្រិតយ៉ាងតឹងរឹងមិនឲ្យមនុស្សពីទិសទាំងបួន ដែល មានសភាពដូចខាងលើនេះ ចូលទៅត្រង់រង្វង់ចក្ខុរបស់ព្រះរាជកុមារ ឡើយ។


ពួកព្រាហ្មណ៍ចាស់ៗ បានទៅហើយនោះបានផ្តាំទៅកាន់បុត្រ ទាំងឡាយនៃខ្លួនថា៖ “បើព្រះរាជឪរសនៃព្រះបាទសុទោ្ធទន៍ទ្រង់បព្វ ជ្ជា និងបានត្រាស់ជាព្រះពុទ្ធ ហើយចូលបុត្រទៅបួសក្នុងសំណាក់ ព្រះពុទ្ធនោះចុះ ពិតជាមិនខុសបំណងឡើយ។”

ព្រះរាជកុមារប្រសូត្របានតែ៧ថ្ងៃ និងព្រះបាទសុទោ្ធទន៍សប្បាយ ព្រះហឬទ័យបានតែ៧គត់ សេចកី្តទុក្ខព្រួយមួយបានកើតមានឡើង ក្នុង ព្រះរាជវាំងគឺព្រះនាងមហាមាយាទេវី ទ្រង់សោយព្រះវិលា ល័យយ៉ាងតក់ក្រហល់បំផុត។

ព្រះបាទសុទោ្ធទន៍ព្រះអង្គ ក៏បានតែងតាំងព្រះនាងបជាបតីគោតមី ត្រូវជាអនុជក្សត្រីយ៍ នៃព្រះនាងមហាមាយាទេវី និងត្រូវជាប្អូនថ្លៃ របស់ព្រះអង្គផង ឲ្យឡើងធ្វើជាព្រះមហាក្សត្រីយានី។ ព្រះនាងបជា បតីក៏មាន បុត្រាមួយអង្គដែរ ព្រះនាមនន្ទហើយនន្ទមានព្រះជន្មតិច ជាង ព្រះពោធិ សត្វតែពីរបីខែប៉ុណ្ណោះ។

ពេលព្រះពោធិសត្វព្រះជន្មគំរប់៧ឆ្នាំ ព្រះបិតាបានបញ្ជាឲ្យជីកស្រះ ៣ ថ្វាយក្រសាល និងបានបញ្ជូនឲ្យទៅសិក្សាក្នុងសំណាក់អាចារ្យ វិស្វា មិក្រ ព្រះពោធិសត្វចាប់ផ្តើមសិក្សាវិជ្ជាគ្រប់គ្រងរដ្ឋ និង យោធាសាស្រ្ត ដូចជា អក្សរសាស្រ្ត នពន្តសាស្រ្ត តូរ្យតន្រ្តី អត្តពល កម្មជាដើម។

ថ្ងៃមួយពេលព្រះអង្គគំរប់៩ឆ្នាំព្រះសិទ្ធត្ថនិងមិត្តរួមថ្នាក់ដូចជា ទេវ ទត្ត និងគិម្ពិល ដែលត្រូវជាបងប្អូនជីដូនមួយ និងព្រះអង្គ បាន ចូលរួម បុណ្យច្រត់ព្រះនង្គ័ល ដែលព្រះមហាក្សត្រ បានរៀបចំ ឡើងជាលើក ដំបូង។ ជាដំបូងបង្អស់ បព្វជិតព្រាហ្មណ៍សូត្រធម៍ វេទយ៉ាងវែងអន្លាយ ហាក់រកទីបញ្ចប់គ្មាន។

ព្រះសិទ្ធត្ថកុមារបានទូលសួរទៅកាន់ព្រះនាងគោតមីជាមាតាថា ”បពិត្រ ព្រះមាតា! ហេតុអ្វីបានជាពួកព្រាហ្មណ៍សូត្រធម៍វែងអន្លាយ បែបនេះ”ព្រះ នាងឆ្លើយថាបុត្រសំឡាញ់ ពួកព្រាហ្មណ៍សូត្រយ៉ានេះ ឯងណាបុត្រ ហើយបុត្រក៏ត្រូវសិក្សានូវធម៍វេទដូចនេះដែរ ​​ហើយ ព្រះរាជកុមារមាន សំនួរជាច្រើន ដែលសូរទៅកាន់ព្រះមាតាគោតមី បជាបតីគ្រាន់តែចប់ ពិធីច្រត់ព្រះនង្គ័ល​​ភ្លាមព្រះមហាក្សត្រ និង ព្រះនាងបជាបតីគោតមី បានយាងទៅរកព្រះពោធិសត្វកំពុងតែគង់ ស្មឹងស្មាតនឹងថ្នល់មួយកន្លែងយ៉ាងស្ងាត់ស្ងៀម។ សភាពបែបនេះធ្វើ ឲ្យព្រះរាជាភ្លឹក និងទ្រង់ព្រះចិន្តាអស់មួយស្របក់ថា៖

បើបុត្រារបស់អាត្មាអញចេះអង្គុយស្មឹងស្មាធ៍តែមួយព្រះអង្គ ឯងតាំង ពីព្រះជន្មនៅក្មេងយ៉ាងនេះម៉្លេះ សមពាក្យព្យាករណ៍របស់អសិតតា បស នឹងក្លាយទៅជាការពិតមិនខានឡើយ។​

កាលបានទតឃើញនូវបាដិហារ្យបែបដូច្នេះ ព្រះរាជាទ្រង់ក្រាបថ្វាយ បង្គំ ព្រះរាជបុត្រាម្តងទៀតក្នុងពេលនោះជាលើកទីពីរ ព្រះរាជា ក៏ ទ្រង់ យាង ត្រឡប់ទៅកាន់ព្រះរាជនិវេសនដ្ឋានវិញ តែមួយព្រះអង្គ ឯង។ មិនយូរ ប៉ុន្មានព្រះសិទ្ធត្ថកុមារបានបើកព្រះនេត្រឡើង ទ្រង់ ទតឃើញ ព្រះមាតា កំពុងតែញញឹមដាក់។ ព្រះពោធិសត្វទួល សួរទៅព្រះ មាតាថា“បពិត្រ ព្រះមាតា! ទួលបង្គំគិតថា ទោះបី ខំសូត្រធម៍តាម គម្ពីរត្រៃវេទយ៉ាងណាក៏ដោយ ក៏មិនអាចជួយ សង្គ្រោះដល់សត្វក្របី ជន្លេន ពស់ បង្កួយ និង សត្វស្លាបទាំង ឡាយនោះបានដែរ ” ។

ព្រះនាងគោតមីគ្មានឆ្លើយអ្វី ក្រៅពីងក់ព្រះសិរតបវិញ យ៉ាង ស្ទាក់ស្ទើរ នោះឡើយ។



Saturday, December 25, 2010

ព្រះពោធិសត្វចាប់បដិសនិ្ធ

រៀបរៀងដោយ ភិក្ខុ យឿង សុចិត្រា 
ចៅអធិការវត្ត ញូវ អ៊ីងឡិន្ដ


ប្រមាណជា៨០ឆ្នាំមុនពុទ្ធសករាជឬ៦២៣មុនគ្រឹស្តសករាជមានព្រះពុទ្ធ
មួយព្រះអង្ឝបានកើតឡើងក្នុងលោក។ កាលនៅគ្រហស្ថមានព្រះនាមថា សិទ្ធត្ថ​ គោតម​(សិទ្ធត្ថជានាមខ្លួន​ ​និងគោតមជានាមត្រកូល) ក្រោយ មកក៏បានក្លា្យជាព្រះមួយព្រះអង្ឝព្រះនាមថាព្រះពុទ្ធ​ ដែលមាន​​​​មនុស្ស យ៉ាងតិចក៏៨កោដិនាក់ក្នុងភិភពលោកគោរពបូជា និងចាត់ទុកព្រះអង្ឝជា មហាសាសា្តចារ្យដ៏កំពូល។ព្រះអង្ឝបានកើតក្នុងត្រកូលស្តេច ដែលមាន ព្រះវរបិតាព្រះនាមសុទោ្ធទនៈនិងព្រះមាតាព្រះនាមសិរិមហាមាយា(ឬ មហាមាយាទេវី)នៅក្នុងត្រកូលសក្យរាជត្រកូល នាទីក្រុងកបិលពស្ពុ សព្វថៃ្ងស្ថិតនៅក្នុងតំបន់មួយជាប់ប្រទេសនេប៉ាល់ ភូមិភាគខាងជើងនៃ ប្រទេសឥណ្ឌា។

នៅថ្ងៃព្រហស្បតិ៍១៥កើតពេញបូណ៍មីខែអាសាធឆ្នាំរកា(មុនព.ស៨០ ឆ្នាំ និង១០ខែ)ជាថៃ្ងដែល​​ព្រះអង្ឝមកចាប់បដិសនិ្ធក្នុងផៃ្ទព្រះមាតា។ រយៈ៧ ថៃ្ងមុនថៃ្ងពេញបូណ៍មីនេះមានមហាជនជាច្រើនក្នុងទីក្រុងកបល ភស្ពុនាំ គា្នលេងមហោស្រពយ៉ាងសប្បាយរីករាយ។​​ ព្រះនាងសិរិម ហាមា​​យា​​ ទ្រង់ព្រះកាយដោយគ្រឿងក្រអូបនិងលាប(សុគន្ធវិលេបនៈ)ហើយ ក្រសាល អស់កាលទាំង៧ថ្ងៃ។ នៅថ្ងៃពេញបូណ៍មីវេលាព្រឹកព្រះ នាងទេវី បានធ្វើបរិច្ចាគទានជាទ្រព្យអស់ចំនួនបួនសែនកហាបណៈ ដល់ប្រជា ពលរដ្ឋ។

លុះដល់ពេលរាត្រីព្រះនាងបានសមាទានឧបោសថសីលរួចហើយ 
ក៏ឡើងទៅផ្ទុំលើសិរិសយនា(គ្រែ)ក្នុងព្រះទែនបន្ទំ។ អស់រយៈពេល ២០ឆ្នាំកន្លងមកហើយ ដែលព្រះមហាក្សត្រនិងព្រះអគ្ឝមហេសី ពុំ ដែលមានរាជបុត្រ មួយព្រះអង្ឝសោះ។ ទើបតែទិវានេះព្រះនាងបាន សុបិន្តនិមិត្តឃើញថា មានចាតុម្មហារាជបួនអង្ឝមកលើកត្រកងព្រះនាង ទាំងសិរិសយនានាំទៅកាន់ព្រៃហេមពាន្ត រួចក៏តម្កល់ទុកលើផ្ទាំងមនោ សីលាដ៏ធំខាងក្រោមដើម រាំងធំមួយ។

ពេលនោះទេធីតាទាំងឡាយរបស់ចាតុម្មហារាជទាំងបួន ក៏បានអញ្ជើញ ព្រះនាងទេវីទៅស្រង់ទឹកនៅក្នុងស្រះអនោត្ត ដើម្បីជំរះព្រះកាយថ្វាយ ព្រះនាង និងបានលាបនូវគ្រឿងគុន្ធវិលេបនៈទៀតផង នៅជិតស្រះនោះ មានភ្នំមួយដែលមានសុវណ្ណវិមាន(បា្រសាទមាស)សង់នៅលើកំពូល ភ្នំ។ទេពធីតាទាំងឡាយបានយាងព្រះនាងទៅផ្ទុំនៅក្នុងបា្រសាទនោះ ដោយយកព្រះសិរ(ក្បាល)ទៅទិសខាងកើត។ មានសុវណ្ណគីរី(ភ្នំមាស)មួយទៀត នៅជិតទីនោះដែរ ដែលមានសេតហតី្ថ(ដំរី)ស្រស់ឆើតឆាយ មួយមានភ្លុក ៦ សប្បុរ ស ក្បុសដូចជាភ្នំព្រឹលមានប្រមោយកាន់ជាប់ នូវសេតបទុមជាតិ (ផ្កាឈូកក្រហម)ហោះចុះមកអំពីភ្នំមាសនោះដោយ មានក្រុមអ្នកភ្លេង និងអ្នកច្រៀងប្រគំបទថ្វាយព្រះពរហែហមយ៉ាង គគ្រឹកគគ្រេងតាមមក ជាមួយផង។

ពេលចុះមកជិតដល់ដំរីសនោះក៏ដើរសន្សឹមៗតម្រងទៅកាន់ព្រះនាងទេវីដែលកំពុងផ្ទំនៅក្នុងបា្រសាទមាសនោះ។​​ ដំរីសបានដើរប្រទក្សិនបីជុំ មុននឹងដាក់ផ្កាឈូកក្រហមនោះចូលទៅក្នុងព្រះគភ៍របស់ព្រះនាង។ ដំរី សក៏ហាក់ដូចជាដើរចូលទៅក្នុងឧទរប្រទេស(គភ៍)ខាងស្តាំរបស់ព្រះ នាងទេវីដែរ។ក្នុងគ្រានោះឯងព្រះនាងហាក់ដូចជាមានភាពសុខស្រួល ក្នុងព្រះចិន្តាកើតមានសេចកី្តរីករាយយ៉ាងខ្លាំង។

ព្រះនាងមិនចាប់អារម្មណ៍ថាមានការពិបាក ភិតភ័យ ឬក៏ឈឺចុកចាប់អ្វី សោះឡើយ។បន្ទាប់ពីនោះមកព្រះនាងទេវីក៏កើនឡើងដោយមានព្រះ ហប្ញទ័យសោមនស្សរីករាយនៅក្នុងបរមសុខ។ ពេលយាងចុះអំពីព្រះ ទែនបន្ទុំ មកព្រះនាងនៅតែព្ញសូរសំលេងតូរ្យតន្រ្តីនៃសុបិន្តមិនដាច់សូរ ក្នុងព្រះសោតា។ ដោយមិនចង់សម្ងំលាក់ទុករឿងនេះទុកដល់ថ្ងៃស្អែក ឡើយ ព្រះនាង បានយាងទៅបង្គំគាល់សូរព្រះបាទសុទោ្ធទន៍ជាព្រះ ស្វាមីនូវរឿងសុបិនិមិត្តដ៏ចមែ្លកអស្ចារ្យនោះភ្លាម។ព្រះរាជាទ្រង់កោត ស្ងប់ស្ងែងនូងរឿងសុបិនដ៏ចម្លែកនេះណាស់។    

លុះព្រឹកស្អែកឡើងព្រះរាជាទ្រង់ត្រាស់បញ្ជា ឲ្យរាជបុរសទៅអញ្ជើញ អស់ពួកព្រហ្មណ៍មកគន់គូរកាត់យល់សបិ្តនោះថា តើមានន័យយ៉ាង ណាដែរ ពួកព្រហ្មណ៍សោតទូលនូងទំនាយតាមប្រការដូចតទៅថា បពិត្រ ព្រះសម្មទិទេពរព្រះអង្គម្ចាស់ក្សត្រីយ៍ នឹងប្រសូត្របានបុត្រា មួយព្រះអង្គ ដែលនិង ក្លាយជាអ្នកដឹកនាំព្រះរាជាណាចក្រដ៏ឆ្នើម ហើយព្រះរាជកុមារនឹងមានវាសនាធ្វើអធិរាជដែលមានឥទ្ធានុភាពខ្លាំងពូកែ អាចដឹកនាំសត្វលោកគ្រប់ ទិសទាំងបួនយ៉ាងល្បីល្បាញ ឬក៏និង ក្លាយជាមហាសាសា្តចារ្យដ៏កំពូល ដែលនឹងអាចដឹកនាំសព្វសត្វទាំង ក្នុងឋានសួគ៍​​ និងទាំងឋានមនុស្ស ឲ្យ គោរពប្រតិបត្តិតាមព្រហ្ម ចរិយធម៌។​​

បពិត្រមហារាជនគររបស់យើងរងចាំ មនុស្ស​​​​ដែលមានបុណ្យបែបនេះ កើត ឡើងជាយូរណាស់មកហើយ សំរាប់នគររបស់ពួគយើងសុខ​​សាន្ត យូរអង្វែង។

ព្រះបាទសុទោ្ធទន៍ទ្រង់ញញឹមតបព្រាហ្មណ៍វិញ ដើម្បីបង្ហាញនូវការ យល់ព្រម។    បន្ទាប់អំពីបានប្រឹក្សារព្រះយោបល់នឹងព្រះអគ្គមហេសី រួច មកព្រះរាជា ក៏ទ្រង់បញ្ជាឲ្យគេរើយករបស់ទ្រព្យចេញចេញអំពីឃ្លាំង យក ទៅចែកជាទានដល់ប្រជាពលរដ្ឋដែលក្រខ្សត់អត់ឃ្លានទូទាំង ប្រទេស។​​​​​​  

ការធ្វើដូច្នេះបណ្តាលឲ្យប្រជាពលរដ្ឋនៅក្នុងនគរដឹងថាព្រះមហាក្សត្រ និងព្រះអគ្គមហេសី ​​និងប្រសូត្របានបុត្រមួយព្រះអង្គនៅក្នុងពេលអនា គត ដ៏ខ្លីខាងមុខ។ 

ព្រះនាងសិរិមហាមាយាជាស្រ្តីប្រកមដោយគុណធម៍ដ៏ធំធេង។​   ព្រះ នាងមានព្រះទ័យស្រឡាញ់រាប់អាន ដល់មនុស្សសត្វទាំងអស់ ដោយ មិនប្រកាន់ឡើយ។